
កាលពីព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០០៩ នាមជ្ឈមណ្ឌលឱកាសខ្ញុំមានរៀបចំ ពិធីដុតបំផ្លាញគ្រឿង ញៀន និងឧបករណ៍ផលិតគ្រឿងញៀនខុសច្បាប់មួយចំនួនក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ។ សារធាតុគីមីផ្សំគ្រឿងញៀនដែល ត្រូវដុតកំទេចក្នុងឱកាសនោះរួមមាន គ្រឿងញៀនប្រភេទគ្រាប់សរុបចំនួន ១០៧,៩៥៨ គ្រាប់, គ្រឿងញៀនប្រភេទម្ស៉ៅសរុប ១៦,០៤៨ ក្រាម, សារធាតុផ្សំគ្រឿងញៀនចំរុះពណ៌ទំងន់ ២៣,៨០៤ ក្រាម , កញ្ជាក្រៀម ទំងន់ ៩,៤២ក្រាម, សារធាតុផ្សំគ្រឿងញៀនរាវពណ៌កាហ្វេ កន្លះដប និង ឧបករណ៍ ទាក់ទិនដល់ការផលិតការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿង ញៀនមួយចំនួន ។
» អាន180ដង
» អាន180ដង
0 ความคิดเห็น:
Post a Comment