គណៈប្រតិភូជាន់ខ្ពស់ប្រទេសវៀតណាមចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ




កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០០៩ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ទ្រឿង វិញចុង ឧបនាយករដ្ឋមន្ត្រី និងជាគណៈ កម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន ជំងឺអេដស៍ និងពេស្យាចារ បានចូលជួបសំដែង ការគួរសមជាមួយ ឯកឧត្តម កែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលរាជធានីភ្នំពេញ ។ គោលបំណងសំខាន់នៃជំនួបពិភាក្សានេះ គឺដើម្បីស្វែងយល់ទៅលើបញ្ហាគ្រឿងញៀន ជំងឺអេដស៍ និងពេស្យាចារ ជាពិសេសវិធានការទប់ស្កាត់ និងបទពិសោធន៍ការបង្ក្រាប នាពេលកន្លងមក ដើម្បីផ្តល់បទពិសោធន៍អោយគ្នាទៅវិញទៅមក ។

0 ความคิดเห็น:

Post a Comment