
កិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រារឰឡើង នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០០៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឩត្តម កែប ជុតិមាអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពីសមាជិក សមាជិកាក្រុមប្រឹក្សា ទាំង ២១រូប គណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌទាំង ៨ មន្ទីរជំនាញ អង្គការក្រៅរដ្ឋាភិបាល និងតំណាង ប្រជាពលរដ្ឋជាច្រើនរូប។ របៀបវារៈដែលត្រូវយកមកបង្ហាញនាឱកាសនោះ រួមមានការពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំ លើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី១ និងរបាយការណ៏រីកចំរើននៃការអនុវត្តន៏ផែនការសកម្មភាពសំខាន់ៗបន្ថែមលើផែនការ៣ខែ(កក្កដា សីហា កញ្ញា) ឆ្នាំ២០០៩ របស់រដ្ឋបាលរាជធានីភ្នំពេញ៕
0 ความคิดเห็น:
Post a Comment