សាលារាជធានីភ្នំពេញចូលរួមពិធីបុណ្យកាន់បិណ្ឌទី២ ក្នុងវត្តបុទុមវតី


កាលពីព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០០៩ ឯកឧត្តម កែប ជុតិមា ទីប្រឹក្សាសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្រោមឱវាទសាលា រាជធានីភ្នំពេញ បានអញ្ជើញចូលរួមពីធីបុណ្យកាន់បិណ្ឌ ទី២ ក្នុងវត្តបុទុមវតី តាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានធ្វើ មរណកាលទៅហើយនោះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងមន្ត្រីរាជការសាលារាជធានីភ្នំពេញ បាននាំយកនូវទេយ្យទានមួយ ចំនួនទៅប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តបុទុមវតី រួមមាន សាដក បច្ច័យ ទឹកក្រូច ត្រីខកំប៉ុង ទឹកបរិសុទ្ធ មី ទឹកដោះគោ អង្ករ និងបច្ច័យមួយចំនួនចូលរួម រៀបចំវេណកាន់បិណ្ឌ និងឧបត្ថម្ភអង្ករចំនួន ១តោន ថវិកា ១លានរៀល ដល់និស្សិតដែល កំពុងស្នាក់នៅក្នុងវត្តបុទុមវតីនោះផងដែរ ។
» អាន74ដង

0 ความคิดเห็น:

Post a Comment