កិច្ចប្រជុំប្រចាំខែរបស់សាលារាជធានីភ្នំពេញ


កាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០០៩ នៅសាលារាជធានីភ្នំពេញមានរៀបចំ កិច្ចប្រជុំ ប្រចាំខែសីហារបស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាអភិបាលរង លោក-លោកស្រីនាយ-នាយរងខុទ្ទកាល័យ សាលារាជធានីភ្នំពេញ អភិបាល-អភិបាលរងខណ្ឌ ទាំង ៨ និងប្រធាន-អនុប្រធានមន្ទីរជុំវិញសាលារាជធានីភ្នំពេញ ។ របៀបវារៈនៃកិច្ចប្រជុំផ្តោតសំខាន់ទៅលើខ្លឹមសារ មួយចំនួនដូចជា ១-ផ្សព្វផ្សាយវិធានការទប់ស្កាត់ជម្ងឺឆ្លង A H1N1 ២-លទ្ធផលនៃការស្ថាបនាឈាបនដ្ឋានវត្តឬស្សីសាញ់ ៣-លទ្ធផលនៃការស្ថាបនាស្ពានអកាស ស្ពានភូមិម័ល និងស្ពានភូមិកណ្តាល ៤-ការរៀបចំចំណតនៅមហាវិថីព្រះមុនីវង្ស ៥-ការដោះស្រាយរៀបចំទីតាំងជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងឈូក ៕
» អាន226ដង

0 ความคิดเห็น:

Post a Comment